ជ្រើសរើសភាសា: Khmer Khmer English English

ទំព័រស្វែងរកមិនឃើញ!

ព័ត៌មានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ



ពិធីបើកការដ្ឋានសាងសង់ជាផ្លូវការរោងចក្រផលិតអគ្គិសនី ដើរដោយឧស្ម័នធម្មជាតិ អានុភាព៩០០មេហ្គាវ៉ាត់ នៅខេត្តកោះកុង

(កោះកុង)៖ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤នេះ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប របស់អ្នកឧញ្ញា គិត ម៉េង បានបើកការដ្ឋានសាងសង់ជាផ្លូវការរោងចក្រថាមពលអគ្គិសនី ដើរដោយឧស្ម័នធម្មជាតិ (LNG) អានុភាព ៩០០មេហ្គាវ៉ាត់ ក្នុងតម្លៃទុនវិនិយោគប្រមាណ ១,៣៥ពាន់លានដុល្លារអាម៉េរិក ដែលមានទីតាំងស្ថិតនៅ ស្រុកបុទមសាគរ ខេត្តកោះកុង។ គម្រោងមួយនេះ នឹងក្លាយជារោងចក្រផលិតអគ្គិសនី ដើរដោយឧស្ម័នធម្មជាតិដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា។ ពិធីបើកការដ្ឋានសាងសង់នេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ដោយមានការអញ្ជើញចូលរួមពីលោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង ព្រមទាំងអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និងអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង រួមជាមួយភ្ញៀវកិត្តិសចូលរួមជាច្រើនរូបផងដែរ។

រោងចក្រផលិតអគ្គិសនីដើរដោយឧស្ម័នធម្មជាតិនេះ នឹងផ្តល់ការងារដល់ប្រជាជនចំនួន ២.៦០០នាក់ ក្នុងកំឡុងពេលសាងសង់។ រោងចក្រនេះ នឹងត្រូវបានបំពាក់ដោយទូរប៊ីន ៤៥០មេហ្គាវ៉ាត់ ចំនួនពីរ។ ទូរប៊ីនទីមួយនឹងផលិតថាមពលចាប់ពីខែមេសា ឆ្នាំ ២០២៧ និងទីពីរ នៅខែធ្នូ ឆ្នាំ ២០២៧តទៅ ដោយប្រើរយៈកាលនៃការសាងសង់គឺ ៣៨ ខែ ហើយនឹងប្រើប្រាស់កម្លាំងពលកម្មពេញម៉ោងចំនួន ៣៥០នាក់ ក្រោយពេល សាងសង់រួចរាល់។ បន្ថែមពីលើរោងចក្រផលិតអគ្គិសនីដើរដោយឧស្ម័នធម្មជាតិ គម្រោងនឹងរួមបញ្ចូលនូវចំណតកំពង់ផែសម្រាប់ផ្ទុកឧស្ម័នធម្មជាតិ (LNG) ចេញពីកប៉ាល់ដែលមានលទ្ធភាពផ្ទុក ១៨៥.០០០ម៉ែត្រគូប ធុងផ្ទុក LNG ដែលមានលទ្ធភាពផ្ទុក ២០ម៉ឺនម៉ែត្រគូប និងខ្សែបញ្ជូន ៣៦គីឡូម៉ែត្រ ២៣០kV។

អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយក ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បានឲ្យដឹងថា ម្រោងនេះនឹងក្លាយជារោងចក្រផលិតអគ្គិសនីដើរដោយឧស្ម័នធម្មជាតិមួយធំជាងគេក្នុងព្រះរាជាណាចក្រកម្ពុជា ហើយនឹងផ្តល់នូវសន្តិសុខថាមពលសម្រាប់ប្រទេសជាតិទៅថ្ងៃអនាគត បង្កើតការងាររាប់រយកន្លែង និងជួយជំរុញ កំណើនសេដ្ឋកិច្ចប្រទេសកម្ពុជាផងដែរ។ អ្នកឧកញ៉ាប្រធាន បានគូសបញ្ជាក់ថា៖ "វាជាឱកាសមួយដ៏មានមោទនភាពមួយសម្រាប់រូបលោកផ្ទាល់ ដែលគម្រោងនេះ នឹងក្លាយរោងចក្រផលិតអគ្គិសនីដើរដោយឧស្ម័នធម្មជាតិ ដែលបង្កើតឡើងដំណើរការ និងគ្រប់គ្រងផ្ទាល់ដោយកម្ពុជា ១០០%"។ ឆ្លៀតក្នុងឱកាសនេះ អ្នកឧកញ៉ាក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានផ្តល់ ការគាំទ្រកន្លងមក។ គួរបញ្ជាក់ផងដែរថា គម្រោងនេះត្រូវបានអនុម័តដោយទីស្តីការគណៈរដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជានៅថ្ងៃទី២៧ ខែ កញ្ញា ឆ្នាំ២០២៤។

លោក Pianka Thomas Joseph អគ្គនាយកក្រុមហ៊ុន Royal Group Power បានថ្លែងថា លោកពិតជាមាន មោទនភាព ដែលបានសម្រេចនូវគម្រោងមួយនេះ ហើយក៏សូមថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធ ចំពោះការគាំទ្រកន្លងមក និងបានជួយជំរុញឲ្យគម្រោងនេះលេចរូប រាងឡើង។ លោកបញ្ជាក់ថា រោងចក្ររបស់យើងនឹងរួមចំណែកដល់ពង្រឹងស្ថេរភាពបណ្តាញ ភាពជឿ ទុកចិត្ត និងភាពធន់នៅក្នុងវិស័យអគ្គិសនីកម្ពុជា ព្រមទាំងជួយគាំទ្រដល់ការបង្កើនចំណែកនៃថាមពលស្អាតរហូតដល់ ៧០% របស់កម្ពុជា នៅឆ្នាំ ២០៣០។

ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានមានប្រសាសន៍ថា ការអភិវឌ្ឍវិស័យអគ្គិសនីនៅតែជារបៀបវារៈដ៏សំខាន់ នៃនយោបាយសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភានេះ ព្រោះថាមពលអគ្គិសនី មិនមែនត្រឹមតែជាផលិតផលមួយដែលត្រូវការសម្រាប់បម្រើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ តែក៏ជា ផលិតផលមួយដែលត្រូវការចាំបាច់សម្រាប់ជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្ម សិប្បកម្ម ពាណិជ្ជកម្ម កសិកម្ម ទេសចរណ៍ និងវិស័យផ្សេងៗទៀតក្នុងផ្នែកសេដ្ឋកិច្ចផងដែរ។ ធម្មជាតិនេះ គឺបៃតងជាងការផលិតអគ្គិសនីដោយដុតធ្យូងថ្មរហូតដល់ ៥០ភាគរយ។ ដូច្នេះរោងចក្រនេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយរក្សាស្ថិរភាពអគ្គិសនីនៅកម្ពុជា និងបង្កើនការទាក់ទាញការវិនិយោគថ្មីៗ ពិសេសក្នុងឧស្សាហកម្មបៃតង។
ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី បានកោតសរសើរចំពោះក្រុមហ៊ុនរ៉ូយ៉ាល់ គ្រុប របស់អ្នកឧកញ៉ា គិត ម៉េង ដែលបានបង្កើតគម្រោងវិនិយោគលើវិស័យថាមពលជាប្រវត្តិសាស្ត្រសម្រាប់កម្ពុជា ជាលើកទីពីរនេះ ដែលដើរដោយឧស្ម័នធម្មជាតិដំបូងគេ និងធំជាងគេនៅកម្ពុជា បន្ទាប់ពីជោគជ័យលើ គ្រោងវិនិយោគជាប្រវត្តិសាស្ត្រលើកទី១ គឺវារីអគ្គិសនីសេសានក្រោម ២កម្លាំង ៤០០មេហ្គាវ៉ាត់ ដែលជាប្រភពថាមពលស្អាតធំជាងគេបំផុតនៅកម្ពុជា នាពេលបច្ចុប្បន្ន។ ឯកឧត្តមរដ្ឋមន្ត្រី បន្ថែមទៀតថា ការជំរុញការអភិវឌ្ឍវិស័យថាមពលអគ្គិសនីឱ្យ បានត្រឹមត្រូវ រីកចម្រើនឆាប់រហ័សដើម្បីឈានទៅសម្រេចបាន “ការផ្គត់ផ្គង់ថាមពលមួយគ្រប់គ្រាន់ប្រកបដោយ ចីរភាព ស្ថិរភាព គុណភាព និងមានថ្លៃកាន់តែសមរម្យ នៅគ្រប់ទីកន្លែងទូទាំងព្រះរាជាណាចក្រកម្ពុជា” គឺជាគន្លឹះដ៏ សំខាន់ក្នុងការជួយជំរុញឱ្យមានកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពរបស់ប្រទេស និងជួយបង្កើនសុខដុមនីយភាព នៃការរស់នៅរបស់ប្រជាពលរដ្ឋ។
រ៉ូយ៉ាល់ គ្រុប គឺជាក្រុមហ៊ុនដើរតួនាទីយ៉ាងសកម្មក្នុងការផ្លាស់ប្តូរថាមពលរបស់កម្ពុជា។ នៅក្នុងឆ្នាំ ២០១៧ រោងចក្រវារីអគ្គិសនីសេសានក្រោមពីរ ដែលមានអនុភាព ៤០០មេហ្គាវ៉ាត់ នៅខេត្តស្ទឹងត្រែងបាន ចាប់ផ្តើមដំណើរការ។ ហើយមកទល់នឹងថ្ងៃនេះ រោងចក្រនោះនៅតែជាប្រភព ថាមពលស្អាតដ៏ធំបំផុត របស់កម្ពុជា។ រោងចក្រថាមពល ៤០០មេហ្គាវ៉ាត់ គឺជាផលិតផលនៃការបណ្តាក់ទុនរួមគ្នាដ៏ជោគជ័យជាមួយក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ប្រទេសចិន Huaneng Hydrolancang International Energy Co., Ltd.។ បច្ចុប្បន្ននេះ ក្រុមហ៊ុនទាំងពីរ កំពុងសហការ គ្នាបង្កើតរោងចក្រថាមពល Hybrid Hydro-Solar កម្លាំង ៩៤០មេហ្គាវ៉ាត់ នៅភាគឦសាននៃប្រទេសកម្ពុជា។
លើសពីនេះ រ៉ូយ៉ាល់គ្រុប កំពុងសិក្សារួមគ្នាលើគម្រោង VRE ចំនួន ៣០០មេហ្គាវ៉ាត់ ដែលគាំទ្រដោយ BESS ជិត ១០០មេហ្គាវ៉ាត់។ ក្រៅពីនេះក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ក៏ធ្វើការយ៉ាងសកម្មផងដែរជាមួយដៃគូថាមពលអន្តរជាតិផ្សេងៗទៀត ជាពិសេសក្រុមហ៊ុន The Blue Circle ដែលបានទទួលការអនុញ្ញាតកាលពីថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២៤ ដើម្បីបណ្តាក់ទុនរួមគ្នានូវគម្រោងថាមពលខ្យល់ពីរដំណាក់កាល នៅក្នុងខេត្តមណ្ឌលគិរី ដែលមានសមត្ថភាពសរុប ២៥០មេហ្គាវ៉ាត់ ហើយយើងក៏កំពុងស្វែងរកការអភិវឌ្ឍរួមគ្នាផលិតថាមពលដើរ ដោយពន្លឺព្រះអាទិត្យ អានុភាព ២០០មេហ្គាវ៉ាត់ ដោយសហការជាមួយក្រុមហ៊ុន TotalEnergies។
នៅដើមទសវត្សរ៍ឆ្នាំ ២០៣០ ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ទំនងនឹងអភិវឌ្ឍ ឬសហការអភិវឌ្ឍលើសពី 3GW នៃសមត្ថភាពផលិត ដែលធានាបាននូវជំហររបស់ខ្លួនជាអ្នកផលិតអគ្គិសនីក្នុងស្រុកធំជាងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា។






អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី១៦ ខែតុលា ឆ្នាំ ២០២៤
អានបន្ថែម
ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែទេសចរណ៍ និងទំនិញរាយដងទង់

កោះកុង៖ នាព្រឹកថ្ងៃសុក្រ ៦កើត ខែបឋមាសាឍ ឆ្នំាថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នំា២០២៣ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង អមដោយឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្ត លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត និងមានការចូលរួមផងដែរពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្រ្តីពាក់ព័ន្ធ អាជ្ញាធរដែនដី បងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្សជាច្រើនរូប។

កំពង់ផែដងទង់ ដែលប្រារព្ធពិធីសម្ពោធនាឱកាសនេះ ជាកំពង់ផែទេសចរណ៍ និងទំនិញរាយ ស្ថិតនៅតាមបណ្តោយផ្លូវក្រុងលេខ៩០០ ក្នុងភូមិ២ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ ហើយកំពង់ផែនេះសាងសង់ឡើងដោយប្រើប្រាស់ថវិកាជាតិសរុបប្រមាណ ១២.៨៩៧.០០០.០០០រៀល (ដប់ពីរពាន់លាន ប្រំាបីរយកៅសិបប្រំាពីរលានរៀលគត់)។

គម្រោងសាងសង់ត្រូវបានចែកចេញជា២ ជំហ៊ាន សរុបកំពង់ផែមានបណ្តោយប្រវែង ១១៥ម៉ែត្រ ទទឹង១៦,៥០ម៉ែត្រ និងមានជម្រៅទឹកពី ៤ម៉ែត្រ ទៅ ៨ម៉ែត្រ ដែលមានលទ្ធភាពឱ្យនាវាផ្ទុកទំនិញទម្ងន់ ២.០០០តោន អាចចូលចតបាន។ ក្រៅពីសំណង់កំពង់ផែបេតុង គម្រោងដែលប្រើប្រាស់ថវិកាជាតិជិត ១៣ពាន់លានរៀលនេះ ក៍មានបញ្ចូលនូវហេដ្ឋារចនាសម្ព័ន្ធជាច្រើន រួមមាន៖ ស្ពានបេតុងភ្ជាប់ទៅផែ ផ្លូវបេតុងចូលផែ អគារអ្នកដំណើររងចំា អគាររដ្ឋបាល បន្ទប់ទឹកសាធារណៈ ប្រព័ន្ធលូ និងខ្លោងទ្វារជាដើម។

គោលបំណងនៃការកសាងហេដ្ឋារចនាសម្ព័ន្ធកំពង់ផែនេះ គឺជួយសម្រួលការដឹកជញ្ជូនទំនិញ អ្នកដំណើរ អ្នកទេសរណ៍ នៅតាមតំបន់ឆ្នេរសមុទ្រ ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធិភាព។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី២៣ ខែមិថុនា ឆ្នាំ ២០២៣
អានបន្ថែម
ទស្សនកិច្ចសិក្សាទៅកាន់ខេត្តត្រាត នៃព្រះរាជាណាចក្រថៃ

ប្រទេសថៃ៖ ​នារព្រឹកថ្ងៃសុក្រ ៨រោច ​ខែពិសាខ ​ឆ្នំាថោះ ​បញ្ចស័ក ​ព.ស.២៥៦៧ ​ត្រូវនឹងថ្ងៃទី១២ ​ខែឧសភា ​ឆ្នំា២០២៣ ​នៅសាលាខេត្តត្រាត ​នៃព្រះរាជាដណាចក្រថៃ ​ឯកឧត្ត​ ​យ៉េត ​វិណែល ​អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ​(កសហវ) ​និងជាអគ្គលេខាធិការរង ​នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនំាការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ​(អ.គ.ហ) ​តំណាងឯកឧត្តម ​រស ​សីលវ៉ា ​រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ​និងជាអគ្គលេខាធិការ ​អ.គ.ហ ​អមដោយឯកឧត្តម ​អ៊ុំ ​យុទ្ធី ​ប្រធានផ្នែករដ្ឋបាល ​ហិរញ្ញវត្ថុ ​ត្រួតពិនិត្យ ​និងវាយតម្លៃ ​មន្រ្តីជំនាញជំនាញជាន់ខ្ពស់ ​និងមន្រ្តីជំនាញនៃអ.គ.ហ ​សហការជាមួយរដ្ឋបាលខេត្តកោះកុង ​និង ​លោក ​កែវ ​សុខា ​ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត ​បានរៀបចំទស្សនកិច្ចសិក្សាស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ​និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានក្នុងខេត្តកោះកុង ​ដោយមានការចូលរួម ​និងដឹកនំាដោយឯកឧត្តម ​សំឃិត ​វៀន ​អភិបាលរងខេត្តកោះកុង។

នៅក្នុងដំណើរទស្សនកិច្ចសិក្សានេះ ​គណៈប្រតិភូរដ្ឋបាលខេត្តត្រាត ​នៃព្រះរាជាណាចក្រថៃ ​លោក ​កាន់ឆ័យ ​ថេបវរៈឆ័យ ​ដោយបានធ្វើបទបង្ហាញចែករំលែកអំពីកម្មវិធីកែទម្រង់ហិរញ្ញវត្ថុរបស់ព្រះរាជាណាចក្រកម្ពុជា ​និងការអភិវឌ្ឍរបស់ខេត្តត្រាត។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី១២ ខែឧសភា ឆ្នាំ ២០២៣
អានបន្ថែម
ទស្សនកិច្ចសិក្សានៅក្រុមហ៊ុន ​HANA Microelectronic និងរោងចក្រកាត់ដេរសំលៀកបំពាក់ KKN ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស ខេត្តកោះកុង

កោះកុង៖ ​នារសៀលថ្ងៃព្រហស្បតិ៍ ​៧រោច ​ខែពិសាខ ​ឆ្នំាថោះ ​បញ្ចស័ក ​ព.ស.២៥៦៧ ​ត្រូវនឹងថ្ងៃទី១១ ​ខែឧសភា ​ឆ្នំា២០២៣ ​ឯកឧត្ត​ ​យ៉េត ​វិណែល ​អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ​(កសហវ) ​និងជាអគ្គលេខាធិការរង ​នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនំាការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ​(អ.គ.ហ) ​តំណាងឯកឧត្តម ​រស ​សីលវ៉ា ​រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ​និងជាអគ្គលេខាធិការ ​អ.គ.ហ ​អមដោយឯកឧត្តម ​អ៊ុំ ​យុទ្ធី ​ប្រធានផ្នែករដ្ឋបាល ​ហិរញ្ញវត្ថុ ​ត្រួតពិនិត្យ ​និងវាយតម្លៃ ​មន្រ្តីជំនាញជំនាញជាន់ខ្ពស់ ​និងមន្រ្តីជំនាញនៃអ.គ.ហ ​សហការជាមួយរដ្ឋបាលខេត្តកោះកុង ​និង ​លោក ​កែវ ​សុខា ​ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត ​បានរៀបចំទស្សនកិច្ចសិក្សាស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ​និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានក្នុងខេត្តកោះកុង ​ដោយមានការចូលរួម ​និងដឹកនំាដោយឯកឧត្តម ​សំឃិត ​វៀន ​អភិបាលរងខេត្តកោះកុង។

ក្នុងដំណើរទស្សនកិច្ចនេះគណៈប្រតិភូបានធ្វើដំណើរទៅកាន់រោងចក្រចំនួន ​២ ​គឺ ​ក្រុមហ៊ុន ​HANA Microelectronic និងរោងចក្រកាត់ដេរសំលៀកបំពាក់ KKN ព្រមទំាងបានជួបពិភាក្សាជាមួយតំណាងគ្រប់គ្រងតំបន់សេដ្ឋកិច្ចដើម្បីសិក្សា ​និងស្វែងយល់អំពីការអភិវឌ្ឍក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះ។

ដំណើរទស្សនកិច្ចនេះមានការចូលរួមពី ​ឯកឧត្តម ​លោកជំទាវ ​អភិបាលរង ​តំណាងអភិបាលនៃគណៈអភិបាលខេត្ត លោក ​លោកស្រី ​តំណាងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុទំាង ​២៥ ​រាជធានី​ ​ខេត្ត ​និងមន្រ្តីពាក់ព័ន្ធនៃរដ្ឋបាលខេត្តកោះកុង។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី១១ ខែឧសភា ឆ្នាំ ២០២៣
អានបន្ថែម
បទបង្ហាញស្តីពីថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (Cambodia Data Exchange-CamDX) ដែលរៀបចំដោយមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ”

រាជធានីភ្នំពេញ៖  នាថ្ងៃពុធ ១ កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ២:៣០ នាទីរសៀល នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អគារ គ បន្ទប់ប្រជុំ ធំ ឯកឧត្តម មាស សុខសេនសាន អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ នៃ អ.គ.ហ. និងឯកឧត្តម គង់ ម៉ារី អនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” អមដោយ មន្ត្រីជំនាញជាន់ខ្ពស់ មន្ត្រីជំនាញ ជំនួយការមន្ត្រីជំនាញ នៃ អ.គ.ហ. និងតំណាងមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” បានដឹកនាំកិច្ចប្រជុំចែករំលែកបទបង្ហាញស្តីពីថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (Cambodia Data Exchange-CamDX) ដែលរៀបចំដោយមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ”។ គោលបំណងនៃកិច្ចប្រជុំគឺ ដើម្បីបញ្ជ្រាបការយល់ដឹងពីថ្នាលផ្លាស់ប្តូរទិន្នន័យរបស់កម្ពុជា និងសិក្សាពីលទ្ធភាពនៃការប្រើប្រាស់ប្រព័ន្ធនេះសម្រាប់ការចែករំលែក និងផ្លាស់ប្តូរទិន្នន័យរួម សម្រាប់ការសិក្សា ព្យាករណ៍ និងវិភាគទិន្នន័យនាពេលអនាគត។ លើសពីនេះ កិច្ចប្រជុំក៏បានពិភាក្សាពីការរៀបចំថ្នាលផ្លាស់ប្តូរទិន្នន័យ (Data Sharing Platforms) សម្រាប់ព្យាករណ៍ (Forecasting)។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី២៣ ខែមីនា ឆ្នាំ ២០២៣
អានបន្ថែម
កម្មវិធីថ្នាក់ជាតិស្តីពី ធុរកិច្ចថ្មីកម្ពុជា

រូបភាពខ្លះៗដែលផ្ដិតចេញពីពិធីដាក់ដំណើរការជាផ្លូវការនូវ «កម្មវិធីថ្នាក់ជាតិស្តីពី ធុរកិច្ចថ្មីកម្ពុជា» ដែលត្រូវបានប្រារព្ធឡើងនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
Some snapshots in the official launch of “Startup Cambodia” National Program that was held on December 8, 2021 and presided over by His Excellency Dr. Aun Pornmoniroth, Deputy Prime Minister, Minister of Economy and Finance. កម្មវិធីថ្នាក់ជាតិនេះ សម្របសម្រួលដោយ / Startup Cambodia national program is coordinated by: ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ Ministry of Economy and Finance, Techo Startup Center និង សហគ្រិនខ្មែរ Khmer Enterprise

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី២១ ខែធ្នូ ឆ្នាំ ២០២១
អានបន្ថែម
សេចក្តីប្រកាសព័ត៌មាន ស្តីពី ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាលកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ ២០២១ នេះ

សេចក្តីប្រកាសព័ត៌មាន ស្តីពី ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាលកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ ២០២១ នេះ ។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី២១ ខែធ្នូ ឆ្នាំ ២០២១
អានបន្ថែម
កិច្ចពិភាក្សាការងារជាមួយឯកឧត្តម Masahiro MIKAMI ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា អមដោយលោកស្រី KAMEI Haruk

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួប ពិភាក្សាការងារជាមួយឯកឧត្តម Masahiro MIKAMI ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា អមដោយលោកស្រី KAMEI Haruko ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) ប្រចាំព្រះរាជាណាចក្រកម្ពុជា, នៅព្រឹកថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០២១, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី២០ ខែធ្នូ ឆ្នាំ ២០២១
អានបន្ថែម
ព័ត៌មានសេដ្ឋកិច្ច
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី២៧ ខែធ្នូ ឆ្នាំ ២០២១
អានបន្ថែម
ព័ត៌មានសេដ្ឋកិច្ច
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី២០ ខែធ្នូ ឆ្នាំ ២០២១
អានបន្ថែម
ព័ត៌មានសេដ្ឋកិច្ច
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី២០ ខែធ្នូ ឆ្នាំ ២០២១
អានបន្ថែម
ព័ត៌មានសេដ្ឋកិច្ច
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី២០ ខែធ្នូ ឆ្នាំ ២០២១
អានបន្ថែម
ព័ត៌មានសេដ្ឋកិច្ច
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី២០ ខែធ្នូ ឆ្នាំ ២០២១
អានបន្ថែម